នាថ្ងៃចន្អ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ រសៀលម៉ោង ២:៣០នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពសកម្មភាព និងការអនុវត្តផែនការថវិកា ក្នុងន័យបន្តជំរុញការអនុវត្តឱ្យសម្រេចបានតាមផែនការ ជាពិសេសពិភាក្សានិងកំណត់សកម្មភាពអាទិភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៣ ដើម្បីធានាឱ្យសម្រេចបានគោលដៅសំខាន់ៗ នៃផែនការសកម្មភាពរួម ដំណាក់កាលទី៤។